អំពីយើង

ឈូកស ជានរណា?

សមាគមឈូកស ជាអង្គការមិនមែនរដ្ឋាភិបាលមានបេសកកម្មផ្តល់នូវការធ្វើតេស្ត ព្យាបាល និងសេវាផែនការគ្រួសារដែលមានគុណភាពខ្ពស់ ដល់ក្រុមគោលដៅប្រឈមនឹងហនិភ័យ ឫ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជំងឺកាមរោគ និង អ្នកដែលមានសក្តានុពលចម្លងទៅអ្នកដទៃ។

ឈូកស ធ្វើការជាមួយដៃគូរណាខ្លះ?

ឈូកស ធ្វើការជាមួយមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ(NCHADS) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តល់នូវការព្យាបាលប្រឆាំងការឆ្លងមេរោគអេដស៍ សម្រាប់ការឆ្លងតាមការរួមភេទ តាមជំងឺកាមរោគ និងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសង្ងាត់ (VCCT) ដល់ក្រុមប្រឈម ដោយយោងតាម យុទ្ធសាស្រ្ត បទដ្ឋាន និង និយាមបែបបទថ្នាក់ជាតិ ដែលចេញដោយមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង

តើមានសេវាអ្វីខ្ឡះនៅឈូកស?

ចាប់តាំងពីឆ្នាំ ២០១០ ឈូកសបានបង្កើតក្រុមការងារដែលមានជំនាញ មានវេជ្ជបណ្ឌិត គិលានុដ្ឋាក ឆ្មប ឧិសថការី អ្នកប្រឹក្សាអំពីឧិសថ និងអ្នកអប់រំមិត្ត ដើម្បីពង្រឹងគុណភាព និងការព្យាបាលជាកញ្ចប់ ធ្វើឲ្យគ្លីនិក ឈូកស ក្លាយជាកន្លែងទទួលសេវាជាកញ្ចប់សម្រាប់អ្នកជំងឺគ្រប់ប្រភេទ (មនុស្សទូទៅ និងក្រុមប្រឈម) និងសម្រាប់តំរូវការសុខភាពដែលស្មុគស្មាញ។ សូមចូលឆែកអំពីសេវានានាដែលមានផ្តល់នៅគ្លីនិកឈូកស ក៏ដូចជាសេវាទើបបន្ថែមថ្មីអំពីវិធីលេបថ្នាំបង្ការជាមុននៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (ប្រឹព PrEP) និង ការព្យាបាលដោយអរមូន ( Hormone Therapy)

ហេតុអ្វីជ្រើសរើសយក ឈូកស?

ឈូកសបានទទួលរង្វាន់សសើរជា មជ្ឍមណ្ឌលសម្រាប់ឧត្តមភាព ( Center for Excellence) ពី មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ(NCHADS) នៅឆ្នាំ ២០១៨។

ឈូកសត្រូវបានគេស្គាល់ជាគ្លីនិកដែលផ្តល់នូវការយកចិត្តទុកដាក់ថែទាំខ្ពស់ សម្រាប់មនុស្សទូទៅ និងក្រុមប្រឈម។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ រាក់ទាក់ សេវាលឿន និងមានភាពងាយស្រួយ បានធ្វើអោយ ឈូកស ដើរមួយជំហានទៀតឈានទៅធានាថា គ្រប់គ្នា មិនគិតថាជាអ្នកណា មកពីទីណា នឹងទទួលបានព្យាបាលជាមួយនឹងការថែទាំ ។

នៅឆ្នាំ ២០១៨ មានអតិថិជនប្រហែល ៥០០០ នាក់ បានមកប្រឹក្សា និង ទទួលសេវាផ្សេងៗនៅគ្លីនិក ឈូកស។



ចក្ខុវិស័យ និង បេសកកម្ម


ចក្ខុវិស័យ

អ្នកបម្រើសេវាកំសាន្ត បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទជាស្រ្តី និង អ្នកប្រើប្រាស់គ្រឿងញៀន អាចមានជំវិតដែលមានគុណភាព និង សុខភាពល្អ ជាមួយនឹងការអាចទទួលបាននូវសេវាថែទាំនិងព្យាបាលដែលមិនមានការ មាក់ងាយនិងរើសអើង ។

បេសកកម្ម

ផ្តល់នូវការថែទាំ និងសេវាព្យាបាលដែលមានគុណភាពខ្ពស់ដល់អ្នកបម្រើសេវាកំសាន្ត បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទជាស្រ្តី និង អ្នកប្រើប្រាស់គ្រឿងញៀន ដែលក្នុងនោះមានសេវាប្រឹក្សា និង ធ្វើតេស្តឈាមរកមេរោគអេដស៍ កាមរោគ ស្វាយ និងការបង្ការជាវិជ្ជមាន។

ប្រវត្តិរបស់គ្លីនិកឈូកស៖

  • • នៅឆ្នាំ ២០០១ ក្រុមឈូកសត្រូវបានហៅជាផ្លូវការថាជាក្រុមជួយខ្លួនក្នុងចំណោមអ្នកបម្រើសេវាកំសាន្តដែលមានផ្ទុកមេរោគអេដស៍ និង ធ្វើការស្មគ្រ័ចិត្តដើម្បីជួយស្រ្តីទាំងឡាយដែលមានផ្ទុកមេរោគអេដស៍។

  • • នៅឆ្នាំ ២០០៥ ក្រោមជំនួយពីអង្គការស្រ្តីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ និងជំនួយជាថវិកាពីអង្គការ FHI 360 មជ្ឍមណ្ឌលប្រឹក្សាឈូកស ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាព្យាបាល ដោយឧិសថប្រឆាំងមេរោគអេដស៍ និងការឆ្លងរោគដោយឧិកាសនិយម ទៅដល់ស្រ្តីបម្រើផ្លូវភេទដោយផ្ទាល់ និងប្រយោល និងដៃគូររបស់ពួកគេ។

  • • នៅឆ្នាំ ២០០៦ ក្រុមឈូកស បានក្លាយជាសមាគមឈូកស ហើយបានបង្កើតសាខារបស់ខ្លួនឈ្មោះថាសមាគមឈូកសទី ២ ដើម្បីផ្តល់សេវាដល់បុរសរួមភេទជាមួយបុរសដែលមានផ្ទុកមេរោគអេដស៍។

  • • នៅឆ្នាំ២០១០ និង ២០១១ គ្លីនិកឈូកស បានបន្ថែមសេវារបស់ខ្លួន ដោយបញ្ចូល HTC ការឆ្លងតាមការរួមភេទ និងសេវាពន្យាកំណើត។

អ្នកផ្តល់ជំនួយ និងអ្នកផ្តល់ការគាំទ្រ

ឈូកស បានខិតខំ ដើម្បីផ្តល់នូវកញ្ចប់សេវា និង ការថែទាំដែលមានគុណភាពខ្ពស់ដល់អតិថិជន។ ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាល ឈូកសពឹងផ្អែកលើជំនួយសប្បុរសធម៌ និង ការគាំទ្រពីបណ្តាសប្បុរសជន និង អង្គការនានាដើម្បីជួយគាំទ្រដល់បេសកកម្មរបស់យើង។ ក្រុមការងារឈូកស សូមថ្លែងអំណរគុណដល់អ្នកផ្តល់ជំនួយ និង ការគាំទ្រដូចមានរាយនាមខាងក្រោមនេះ ៖


មានវិធីច្រើន ដែលអ្នកអាចផ្តល់ជំនួយ និងការគាំទ្រដល់គ្លីនិក ឈូកស។ សូមស្វែងយល់ពីវិធីទាំំងនោះនៅថ្ងៃនេះ ឫធ្វើការទំនាក់ទំនងមកយើងខ្ញុំតាមរយៈទូរសព្ទ័ខាងក្រោមនេះ
092 266 530/ 081 568 477/ 060 666 219
[email protected]





សូមចុចលីងខាងក្រោមនេះដើម្បីអានអត្ថបទទាក់ទងនឹងការបរិច្ចាកថ្មីៗ មកកាន់គ្លីនិកឈូកស៖

Phnom Penh’s LGBTQI business community raised some funds to support Chhouk Sar
Recent donation from Amazingly Fabulous PRIDE Tuk-Tuk Race donations